សម្រាប់ឯកសារអានខ្ញុំនេះដែលធ្វើទាន់សម័យចុងក្រោយបំផុត មើលhttp://www.openoffice.org/welcome/readme.html
អ្នកប្រើជាទីរាប់អាន
ឯកសារនេះមានព័ត៌មានសំខាន់អំពីកម្មវិធីនេះ ។ សូមអានព័ត៌មាននេះដោយប្រុងប្រយ័ត្នបំផុត មុនពេលចាប់ផ្តើមធ្វើការ ។
សហគមន៍ OpenOffice.org ទទួលខុសត្រូវលើការអភិវឌ្ឍន៍ផលិតផលនេះ ចង់អញ្ជើញអ្នកចូលរួមជាសមាជិកសហគមន៍ ។ ជាអ្នកប្រើថ្មី អ្នកអាចពិនិត្យតំបន់ OpenOffice.org ដែលមានព័ត៌មានអ្នកប្រើមានប្រយោជន៍នៅ
http://www.openoffice.org/about_us/introduction.html
សូមអានផ្នែកខាងក្រោមផងដែរ អំពីការចូលរួមក្នុងគម្រោង OpenOffice.org ។
OpenOffice.org មិនគិតថ្លៃសម្រាប់អ្នកទាំងអស់គ្នា ។ អ្នកអាចយកច្បាប់ចម្លងនៃ OpenOffice.org និងដំឡើងវាលើកុំព្យូទ័រច្រើនតាមដែលអ្នកចង់ ហើយប្រើវាតាមបំណង់ដែលអ្នកមាន (រួមបញ្ចូលទាំងការប្រើប្រាស់ ពាណិជ្ជកម្ម រដ្ឋាភិបាល គ្រប់គ្រងសាធារណៈ និងអប់រំ) ។ សម្រាប់លម្អិតបន្ថែម សូមមើលអត្ថបទអជ្ញាប័ណ្ណ ដែលចែកចាយជាមួយ OpenOffice.org ឬ http://www.openoffice.org/license.html
អ្នកអាចប្រើច្បាប់ចម្លងនៃ OpenOffice.org ដោយមិនគិតថ្លៃថ្ងៃនេះ ពីព្រោះអ្នកចូលរួម អ្នកឧបត្ថម្ភសហការណ៍នីមួយៗបានរចនា អភិវឌ្ឍន៍ សាកល្បង បកប្រែ ធ្វើឯកសារ គាំទ្រ ធ្វើទីផ្សារ និងជួយតាមវិធីផ្សេងទៀតជាច្រើន ដើម្បីធ្វើឲ្យ OpenOffice.org ដូចអ្វីដែលយើងឃើញថ្ងៃនេះ - កម្មវិធីការិយាល័យប្រភពបើកចំហនាំមុខគេក្នុងពិភពលោក ។បើអ្នកលើកសរសើរពីការប្រឹងប្រែងរបស់ពួកគេ ហើយអ្នកចង់ធានាថា OpenOffice.org នឹងបន្តនៅថ្ងៃអនាគតទៀត សូមពិចារណាចូលរួមជាមួយគម្រោង - សូមមើល http://contributing.openoffice.org សម្រាប់លម្អិត ។ អ្នកទាំងអស់គ្នាសុទ្ធតែមានចំណែកដើម្បីចូលរួម ។
តម្រូវការប្រព័ន្ធ ៖
មានការចែកចាយ លីនុច ប្រភេទផ្សេងៗជាច្រើន ហើយសូម្បីតែនៅក្នុងការចែកចាយដូចគ្នា មានជម្រើសដំឡើងផ្សេងគ្នាទៀតផង (KDE ផ្ទុយពី Gnome ។ល។) ។ ការចែកចាយខ្លះភ្ជាប់មកជាមួយកំណែ ‘ដើម’ នៃ OpenOffice.org ដែលអាចមានលក្ខណៈពិសេសផ្សេងគ្នាពីសហគមន៍ OpenOffice.org ។ ពេលខ្លះអ្នកអាចដំឡើងសហគមន៍ OpenOffice.org ជាមួយកំណែ ‘ដើម’ ។ ទោះយ៉ាងណា វាមានសុវត្ថិភាពជាងក្នុងការយកចេញកំណែ ‘ដើម’ មុនពេលដំឡើងកំណែសហគមន៍នេះ ។ ពិគ្រោះឯកសារសម្រាប់ការចែកចាយរបស់អ្នកអំពីលម្អិតនៃការធ្វើវា ។
យើងសូមផ្ដល់អនុសាសន៍ឲ្យអ្នកបម្រុងទុកប្រព័ន្ធរបស់អ្នកជានិច្ច មុនពេលអ្នកយកចេញ ឬដំឡើងកម្មវិធី ។
បើអ្នកមានបទពិសោធន៍បញ្ហាចាប់ផ្ដើម OpenOffice.org (គួរឲ្យកត់សម្គាល់ខណៈប្រើ Gnome) សូម 'unset' អថេរបរិស្ថាន SESSION_MANAGER ក្នុងសែលដែលអ្នកប្រើដើម្បីចាប់ផ្ដើម OpenOffice.org ។ នេះអាចត្រូវបានធ្វើដោយបន្ថែមបន្ទាត់ "unset SESSION_MANAGER" ទៅចំណុចផ្ដើមនៃស្គ្រីបសែល soffice ដែលរកឃើញក្នុងថត "[office folder]/program" ។
ការលំបាកក្នុងការចាប់ផ្ដើម OpenOffice.org (ឧ. ព្យួរកម្មវិធី) រួមទាំងបញ្ហាដែលមានការបង្ហាញអេក្រង់ត្រូវបានបង្កដោយកម្មវិធីបញ្ជាកាតក្រាហ្វិក ។ បើបញ្ហាទាំងនេះកើតឡើង សូមធ្វើឲ្យទាន់សម័យកម្មវិធីបញ្ជាកាតក្រាហ្វិករបស់អ្នក ឬព្យាយាមប្រើកម្មវិធីបញ្ជាក្រាហ្វិកដែលបញ្ជូនទៅឲ្យជាមួយប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។ ការលំបាកក្នុងការបង្ហាញវត្ថុត្រីមាត្រ អាចត្រូវបានដោះស្រាយដោយធ្វើឲ្យជម្រើស "ប្រើ OpenGL" ក្រោម 'ឧបករណ៍ - ជម្រើស - OpenOffice.org - ទិដ្ឋភាព - ទិដ្ឋភាព 3D' ។
សូមចំណាំថា ចម្លង និងបិទភ្ជាប់តាមរយៈក្ដារតម្បៀតខ្ទាស់រវាង OpenOffice.org 1.x និងOpenOffice.org 3.1 អាចមិនធ្វើការក្នុងទ្រង់ទ្រាយ OpenOffice.org ។ បើនោះកើតឡើង ជ្រើស 'កែសម្រួល - បិទភ្ជាប់ពិសេស' និងជ្រើសទ្រង់ទ្រាយផ្សេងជាង OpenOffice.org ឬបើកឯកសារក្នុង OpenOffice.org 3.1 ដោយផ្ទាល់ ។
សូមប្រាកដថា អ្នកមានសតិគ្រប់គ្រាន់នៅក្នុងថតបណ្ដោះអាសន្ននៅលើប្រព័ន្ធរបស់អ្នក ហើយដែលសិទ្ធិចូលដំណើរការអាន សរសេរ និងរត់ត្រូវបានផ្ដល់ឲ្យ ។ បិទកម្មវិធីផ្សេងៗទាំងអស់មុននឹងចាប់ផ្ដើមដំឡើង ។
មានតែគ្រាប់ចុចផ្លូវកាត់ (ការបន្សំគ្រាប់ចុច) ដែលមិនត្រូវបានប្រើដោយប្រព័ន្ធប្រតិបត្តិការ អាចត្រូវបានប្រើក្នុង OpenOffice.org ។ បើការបន្សំគ្រាប់ចុចក្នុង OpenOffice.org មិនធ្វើការដូចដែលបានពណ៌នាក្នុងជំនួយ OpenOffice.org ពិនិត្យបើផ្លូវកាត់នោះត្រូវបានប្រើរួចរាល់ដោយប្រព័ន្ធប្រតិបត្តិការ ។ ដើម្បីកែតម្រូវការប៉ះទង្គិចនោះ អ្នកអាចផ្លាស់ប្ដូរគ្រាប់ចុចដែលផ្ដល់តម្លៃដោយប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។ ដូចគ្នានេះដែរ អ្នកអាចផ្លាស់ប្ដូរការផ្ដល់តម្លៃគ្រាប់ចុចណាមួយក្នុង OpenOffice.org ។ សម្រាប់ព័ត៌មានបន្ថែមលើប្រធានបទនេះ យោងទៅជំនួយ OpenOffice.org ឬឯកសារជំនួយនៃប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។
ដោយសារការប៉ះទង្គិចជាមួយវិធីសាស្ត្របញ្ចូលដែលបើកលើវេទិកាច្រើន គ្រាប់ចុចផ្លូវកាត់ខាងក្រោមទាមទារឲ្យផ្លាស់ប្ដូរនៅនាទីចុងក្រោយ ៖
ក្នុងការកំណត់លំនាំដើម ឯកសារដែលចាក់សោត្រូវបានបើកក្នុង OpenOffice.org ។ ដើម្បីធ្វើឲ្យវាអសកម្ម អ្នកត្រូវតែកំនត់អថេរបរិស្ថានសមរម្យ SAL_ENABLE_FILE_LOCKING=0 និងនាំចេញ export SAL_ENABLE_FILE_LOCKING ។ ធាតុទាំងនេះមានរួចហើយក្នុងសំណុំបែបបទដែលបើកក្នុងឯកសារស្គ្រីប soffice ។
ការព្រមាន ៖ ឯកសារចាក់សោឯកសារដែលធ្វើឲ្យសកម្មអាចបង្កបញ្ហាជាមួយ Solaris ២.៥.១ និង ២.៧ ដែលប្រើក្នុងទំនាក់ទំនងជាមួយ Linux NFS ២.០ ។ បើបរិស្ថានប្រព័ន្ធរបស់អ្នកមានប៉ារ៉ាមែត្រទាំងនេះ យើងផ្ដល់អនុសាសន៍ជាចម្បងថា អ្នកគួរចៀសវៀងប្រើលក្ខណៈពិសេសដែលចាក់សោឯកសារ ។ មិនដូច្នេះទេ OpenOffice.org នឹងឈប់ពេលអ្នកព្យាយាមបើកឯកសារពីថតដែលបានម៉ោន NFS ពីកុំព្យូទ័រលីនុច ។
សម្រាប់ព័ត៌មានអំពីលក្ខណៈពិសេស មធ្យោបាយងាយស្រួល ក្នុង OpenOffice.org សូមមើល http://www.openoffice.org/access/។
សូមចំណាយពេលបន្តិចដើម្បីបំពេញដំណើរការចុះឈ្មោះផលិតផលខ្លីបំផុត ពេលអ្នកដំឡើងកម្មវិធី ។ ខណៈពេលដែលការចុះឈ្មោះគឺស្រេចចិត្ត យើងលើកទឹកចិត្តឲ្យអ្នកចុះឈ្មោះ ព្រោះព័ត៌មានអាចឲ្យសហគមន៍បង្កើតនូវឈុតកម្មវិធីកាន់តែប្រសើរ និងឆ្លើយតបតម្រូវការរបស់អ្នកប្រើដោយផ្ទាល់ ។ តាមរយៈគោលការណ៍ឯកជនរបស់វា សហគមន៍ OpenOffice.org យកចិត្តទុកដាក់បំផុតដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ។ បើអ្នកខកខានមិនបានចុះឈ្មោះនៅពេលការដំឡើង អ្នកអាចត្រឡប់ និងចុះឈ្មោះនៅពេលណាមួយដោយជ្រើស "ជំនួយ > ការចុះឈ្មោះ" ពីម៉ឺនុយមេ ។
មានការស្ទង់មតិអ្នកប្រើលើបណ្ដាញផងដែរ ដែលពួកយើងលើកទឹកចិត្តឲ្យអ្នកបំពេញ ។ លទ្ធផលស្ទង់មតិអ្នកប្រើនឹងជួយ OpenOffice.org ផ្លាស់ទីយ៉ាងលឿនក្នុងការកំណត់ស្តង់ដារថ្មីសម្រាប់ការបង្កើតនៃឈុតការិយាល័យជំនាន់ក្រោយ ។ តាមរយៈគោលកាណ៍ឯកជនរបស់វា សហគមន៍ OpenOffice.org យកចិត្តទុកដាក់បំផុតដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ។
ទំព័រគាំទ្រមេhttp://support.openoffice.org/ផ្ដល់នៅសមត្ថភាពជាច្រើនសម្រាប់ជំនួយជាមួយ OpenOffice.org ។ សំណួររបស់អ្នកអាចត្រូវបានឆ្លើយរួចហើយ - សូមពិនិត្យមើលក្នុង Community Forum ។http://user.services.openoffice.org ឬស្វែងរកប័ណ្ណសាររបស់បញ្ជីសំបុត្ររួម 'users@openoffice.org' នៅ http://www.openoffice.org/mail_list.html ។ ដូចគ្នានេះ អ្នកអាចផ្ញើសំណួររបស់អ្នកទៅ users@openoffice.org ។ របៀបជាវប្រចាំបញ្ជី (ដើម្បីយកការឆ្លើយតបអ៊ីមែល) ត្រូវបានពន្យល់នៅទំព័រនេះ ៖ http://wiki.services.openoffice.org/wiki/Website/Content/help/mailinglists។
ពិនិត្យមើលផ្នែក FAQ ដែលត្រូវបានដាក់នៅទីនេះ http://wiki.services.openoffice.org/wiki/Documentation/FAQ។
តំបន់បណ្ដាញ OpenOffice.org បង្ហោះ IssueZilla យន្តការរបស់សម្រាប់រាយការណ៍ តាមដាន និងដោះស្រាយកំហុស និងបញ្ហា ។ យើងលើកទឹកចិត្តអ្នកប្រើទាំងអស់ឲ្យមានអារម្មណ៍ថា ពួកគេមានសិទ្ធិ និងស្វាគមន៍ក្នុងការរាយការណ៍បញ្ហា ដែលអាចកើតមានលើវេទិកាពិសេសរបស់អ្នក ។ ការរាយការណ៍បញ្ហាដោយស្វាហាប់គឺជាការចូលរួមដល់សំខាន់បំផុត ដែលសហគមន៍អ្នកប្រើអាចធ្វើចំពោះការអភិវឌ្ឍន៍ និងការធ្វើឲ្យប្រសើរនៃឈុតដែលកំពុងដំណើរការ ។
សហគមន៍ OpenOffice.org នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការចូលរួមយ៉ាងសកម្មរបស់អ្នកក្នុងការអភិវឌ្ឍន៍នៃគម្រោងកូដបើកចំហដ៏សំខាន់នេះ ។
ជាអ្នកប្រើម្នាក់ អ្នកគឺជាផ្នែកដ៏មានតម្លៃនៃដំណើរការអភិវឌ្ឍន៍ឈុតកម្មវិធីនេះរួចជាស្រេច ហើយយើងសូមលើកទឹកចិត្តអ្នកឲ្យចូលរួមកាន់តែសកម្ម ជាមួយទស្សនៈជាអ្នកចែកចាយរយៈពេលវែងក្នុងសហគមន៍ ។ សូមចូលរួម និងពិនិត្យមើលទំព័រអ្នកប្រើនៅ ៖http://www.openoffice.org
វិធីដែលប្រសើរបំផុតដើម្បីចាប់ផ្ដើមការចូលរួមគឺជាវប្រចាំបញ្ជីសំបុត្ររួមមួយ ឬច្រើន រងចាំបន្តិច និងប្រើបណ្ណសារសំបុត្របន្តិចៗម្ដងៗដើម្បីឲ្យខ្លួនអ្នកស្និទ្ធិស្នាលជាមួយប្រធានបទមួយចំនួនដែលត្រូវបានគ្របដណ្ដប់តាំងពីកូដប្រភព OpenOffice.org ត្រូវបានចេញផ្សាយក្នុង October 2000 ។ ពេលអ្នកមានអារម្មណ៍ថាស្រួលហើយ អ្វីដែលអ្នកត្រូវធ្វើគឺផ្ញើអ៊ីមែលណែនាំខ្លួន និងចូលរួម ។ បើអ្នកស្និទ្ធិស្នាលជាមួយគម្រោងកូដបើកចំហ សូមមើលបញ្ជីត្រូវធ្វើរបស់ពួកយើង និងមើលថាតើមានអ្វីដែលអ្នកចង់ជួយនៅhttp://development.openoffice.org/todo.html។
នេះគឺជា បញ្ជីសំបុត្ររួមរបស់គម្រោងពីរបី ដែលអ្នកអាចជាវhttp://www.openoffice.org/mail_list.html
អ្នកអាចធ្វើការចែកចាយជាច្រើនក្នុងគម្រោងបើកទូលាយកូដដ៍សំខាន់នេះ ទោះបីជាបទពិសោធន៍រចនាផ្នែកទន់ ឬកូដរបស់អ្នក នៅមានកម្រិតក៏ដោយ ។ មែនហើយ អ្នកពិតជាអាច !
នៅhttp://projects.openoffice.org/index.htmlអ្នកនឹងជួបប្រទះគម្រោងជាច្រើន ចាប់តាំងពីការបកប្រែ ការផ្ទេរ និង Groupware រហូតដល់គម្រោងកូដស្នូលពិតខ្លះ ។ ប្រសិនបើ អ្នកមិនមែនជាអ្នកអភិវឌ្ឍន៍ សាកល្បងគម្រោងការធ្វើឯកសារ ឬទីផ្សារ ។ គម្រោងទីផ្សារ OpenOffice.org គឺអនុវត្តទាំងបច្ចេកទេសឈ្លប និងប្រពៃណី ដើម្បីស្វែងរកទីផ្សារឲ្យផ្នែកទន់បើកទូលាយកូដ ហើយ យើងកំពុងធ្វើវាឆ្លងកាត់ព្រំដែនភាសា និងវប្បធម៌ ដូច្នេះអ្នកអាចជួយដោយគ្រាន់តែជួយផ្សព្វផ្សាយ និងប្រាប់មិត្តអំពីឈុតការិយាល័យនេះ ។
អ្នកអាចជួយ ដោយចូលរួមក្នុងការទំនាក់ទំនងទីផ្សារ និងបណ្តាញព័ត៌មាននៅទីនេះ ៖http://marketing.openoffice.org/contacts.html កន្លែងដែលអ្នកអាចផ្តល់ការទំនាក់ទំនងជាមួយ សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ភ្នាក់ងាររាជរដ្ឋាភិបាល ទីប្រឹក្សា សាលារៀន ក្រុមអ្នកប្រើ និងអ្នកអភិវឌ្ឍន៍លីនុចក្នុងប្រទេស និងសហគមន៍មូលដ្ឋានរបស់អ្នក ។
យើងសង្ឃឹមថាអ្នករីករាយជាមួយ OpenOffice.org 3.1 ថ្មី និងចូលរួមជាមួយពួកយើងលើបណ្ដាញ ។
សហគមន៍ OpenOffice.org
រក្សាសិទ្ធិមួយផ្នែកឆ្នាំ 1998 1999 James Clark ។ រក្សាសិទ្ធិមួយផ្នែកឆ្នាំ 1996 1998 សហប្រតិបត្តិការណ៍ទំនាក់ទំនង Netscape ។